ការប្រកួតពានសម្តេចហ៊ុនសែនថ្នាក់ខេត្ត នឹងមានការប្រកួតជម្រុះក្នុងពូលរបស់ខ្លួនបន្តទៀត ដោយធ្វើឡើងនៅ៣ទីលានផ្សេងគ្នា នារសៀលនេះ។
ក្នុងនោះ កំពត នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលខេត្តបងប្អូន កែប ។ ចំណែក ព្រះសីហនុ ស្វាគមន៍ កោះកុង ស្របពេល កំពង់ធំ ជួប សៀមរាប។ ការប្រកួតទាំង៣ ធ្វើឡើងនាម៉ោង ៣៖០០នាទីរសៀល នៅកីឡដ្ឋានផ្លូវការរបស់ខេត្តម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ពានសម្តេចឆ្នាំ២០១៩នេះនៅបន្តរក្សារូបមន្តថ្នាក់ខេត្ត ដោយជម្រុះរហូតឃើញជើងឯក ហើយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ២ក្រុមនឹងបង្គ្រប់ជាមួយក្រុមលីគ ប្រកួតថ្នាក់ជាតិ។
អត្ថបទទាក់ទង
ខ្សែបម្រើមិន រតនៈថាគ្រូទុកចិត្តផ្ដល់ឱកាសឲ្យចូលលេងច្រើន មិនគ្រប់គ្រាន់ទេ តែត្រូវធ្វើរឿងមួយនេះបន្ថែម
គ្រូបង្វឹកថ្មីរបស់កម្ពុជាដើរមើលសមត្ថភាពកីឡាករក្នុងលីគបណ្ដើរៗមុនពេលកោះហៅចូលជម្រើសជាតិ
អាស៊ីអឺរ៉ុបនិងស្វាយរៀងទាត់បញ្ចូលទីគ្នាដល់ទៅ៧គ្រាប់ ខណៈអង្គរថាយហ្គឺរយកបាន៣ពិន្ទុពីនគរបាលជាតិ
លទ្ធផល MCL ល្ងាចនេះ៖ ភ្នំពេញក្រោនបន្តភាពខ្លាំងរបស់ក្រោយឈ្នះម្ចាស់ផ្ទះបឹងកេត២ទល់១