នៅ ស្រីពៅ ចង់ល្បងសមត្ថភាពជាមួយជើងឯកមួយថៃពិភពលោក Stamp Fairtex

កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ប៉ងសាកសមត្ថភាពជាមួយតារាឆ្នើមៗរបស់ ONE Championship តួយ៉ាងដូចជា ជើងឯក ONE Super Series Atomweight Kickboxing & Muay Thai World Champion: Stamp Fairtex ក្នុងការប្រកួតបន្ទាប់របស់ខ្លួន។ក្នុងនាមជាជើងឯកគុនខ្មែរនិងជាជើងខ្លាំងដែលទទួលបានការគោរពក្នុងសង្វៀន Lethwei ស្រីពៅ មានអារម្មណ៍ថានាងមានទំនុកចិត្តខ្ពស់ជាងមុនក្នុងការប្រកួតបែបឈរដូចគុនខ្មែរ។
ប៉ុន្តែទោះបីនាងព្រមទទួលយកការប្រកួតទល់នឹងជើងឯក២វិញ្ញសារបស់ថៃដោយក្ដីរីករាយក៏ដោយ តែ ស្រីពៅ ដាក់ខ្លួនមែនទែន និងសរសើរជើងឯក ONE Muay Thai World Champion ខ្លាំងណាស់។ស្រីពៅ និយាយថា៖ “បើប្រៀបធៀបជាមួយគាត់ ខ្ញុំល្អមិនទាន់បានពាក់កណ្ដាលគាត់ផង។ តែប្រសិន ONE ផ្គូរផ្គងឱ្យខ្ញុំប្រកួតជាមួយជើងខ្លាំងណាក៏ខ្ញុំប្រកួតដែរ ខ្ញុំមិនខ្លាចទេ។ ខ្ញុំបានមើលរបៀបដែលគាត់វាយដើម្បីដឹងថាគេខ្លាំងអី យើងត្រូវហាត់ត្រៀមអីខ្លះ ដូចកាលខ្ញុំប្រកួតទល់នឹង Rika អីចឹង។ Stamp អស្ចារ្យណាស់។ គាត់ប្រើដៃទាំង២បានល្អណាស់ ហើយទាត់ខ្លាំងមែនទែន។

គាត់ល្អដូច Superlek អីចឹង”។
ដោយមានមូលដ្ឋានគុនខ្មែររឹងមាំ ស្រីពៅ ក៏មានអាជីពដ៏ជោគជ័យនៅសង្វៀន World Lethwei Championship របស់មីយ៉ាន់ម៉ាផងដែរ ដោយប្រកួតមិនដែលចាញ់និងថែមទាំងឈ្នះពានរង្វាន់ Female Fighter of the Year នៅ WLC ថែមទៀត។ទោះបីនាងបានបង្ហាញសមត្ថភាពលើកដំបូងដែលមិនអាចបំភ្លេចបាននៅ ONE Championship មែនពិត ប៉ុន្តែស្រីពៅមិនសូវមានបទពិសោធខាងចាប់កាច់ទេ។ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែប្រសើរសម្រាប់ការប្រកួតគុនចម្រុះលើកក្រោយទៀតទល់នឹងគូបដិបក្ខដែលមានជំនាញចាប់កាច់កាន់តែខ្ពស់ជាងមុននោះ ស្រីពៅ កំពុងខិតខំហ្វឹកហាត់ពង្រឹងចំណុចនេះជាប្រចាំ។

ស្រីពៅ បញ្ជាក់ថា៖ «ឥឡូវនេះ រឿងតែមួយគត់ដែលខ្ញុំគិតគឺហាត់ឱ្យខ្លាំងជាងមុនទ្វេដង។ រាល់ថ្ងៃខ្ញុំគិតតែប៉ុណ្ណឹង គឺចង់តែហាត់ ហើយហាត់ឱ្យខ្លួនឯងកាន់តែខ្លាំង។ គ្រូបង្វឹករបស់ខ្ញុំ(ហ៊ុន ចាន់រាជ្យ)បានប្រាប់ខ្ញុំឱ្យហាត់ចាប់កាច់រាល់ថ្ងៃដើម្បីឱ្យរួចរាល់សម្រាប់ពេល ONE Championship ហៅទៅប្រកួតទៀត។ រាល់ថ្ងៃមានអ្នកគាំទ្រខ្ញុំច្រើន ខ្ញុំរំភើបណាស់ ហើយខ្ញុំចង់ធ្វើឱ្យកាន់តែល្អលើសនេះទៀតក្នុងការប្រកួតបន្ទាប់»៕

  • នៅ ស្រីពៅ ចង់ល្បងសមត្ថភាពជាមួយជើងឯកមួយថៃពិភពលោក Stamp Fairtex