Neymar ជឿជាក់ថាកីឡាករក៏សប្បាយចិត្តលេងឱ្យក្រុម Real Madrid ដែរ ប៉ុន្តែសម្រាប់ខ្លួនគេវិញ បច្ចុប្បន្នកំពុងរីករាយនៅក្លឹប PSG ។ក្រោយពីមានដំណឹងថាក្លឹប Real Madrid ចាប់អារម្មណ៍លើខ្លួនយូរមកហើយនោះ ពេលនេះ Neymar បានចេញមុខមកនិយាយចំពោះរឿងមួយនេះហើយ។ អតីតកីឡាករ Barcelona បានបញ្ជាក់ថាគ្រប់កីឡាករទាំងអស់សុទ្ធតែសប្បាយចិត្តនៅពេលពួកគេបានទៅលេងនៅ Real Madrid ។ ពួកគេជាក្លឹបធំបំផុតនៅលើលោកនេះ ហើយនរណាក៏ចង់ទៅលេងនៅទីនោះដែរ។
ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះ បន្ដថារូបគេសូមស្បថនៅមុខព្រះថា បច្ចុប្បន្ននេះមិនទាន់គិតដល់រឿងលេងឱ្យ Madrid ឡើយ ដោយកំពុងរីករាយនៅក្លឹប PSG ។ ប៉ុន្តែទៅថ្ងៃអនាគត គឺមិនអាចមើលឃើញបាននោះទេ។ គ្រប់យ៉ាងអាចកើតមានឡើងជានិច្ច ក្នុងវិស័យបាល់ទាត់៕
ប្រភព៖Marca