បឹងកេត ទៅបោះជម្រុំហ្វឹកហាត់និងប្រកួតមិត្តភាពនៅខេត្តកំពត ត្រៀមរដូវកាលថ្មី

ក្លិបជើងឯកលីគ៣សម័យ បឹងកេតអែហ្វស៊ី នឹងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់រយៈពេល ៥ថ្ងៃ នៅលើទឹកដីខេត្តកំពត ចាប់ពីថ្ងៃទី០៤-០៨ ខែមីនា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មីឆាប់ៗខាងមុខ។

ក្នុងការធ្វើដំណើរទៅដឹកដីខេត្តនៅមាត់សមុទ្រមួយនេះ ក្រៅពីហ្វឹកហាត់ ក្រុមលោក ហៅ សុជាតិ ក៏នឹងប្រកួតមិត្តភាពជាមួយ បូរីរ័ត្នអែហ្វស៊ី នាថ្ងៃទី៧ នៅឯទីលានបាល់ទាត់ខេត្តកំពត»។

នេះជាការរៀបចំធ្វើដំណើរជាលើកទី៣របស់ក្លិប បន្ទាប់ពីទៅគិរីរម្យ និងចែករម្លែកបទពិសោធន៍លេងបាល់ទាត់នៅខេត្តកំពង់ចាម។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT