Kepa Arrizabalaga អ្នកចាំទីដែលមិនស្ដាប់បញ្ជាគ្រូបង្វឹក បានជាប់ជម្រើស១១នាក់ដំបូងវិញហើយ ក្នុងការប្រកួតទល់ក្រុម Fulham កាលពីយប់មិញនេះ។
ការដាក់ Kepa ឱ្យជាប់ជម្រើសដំបូងវិញនេះ ត្រូវបានលោក Sarri អ្នកចាត់ការក្រុម Chelsea ពន្យល់ថា៖ “Kepa ជាមនុស្យម្នាក់ ដែលយល់ពីកំហុសខ្លួនឯង។ គាត់បានកែខ្លួនបានច្រើន និងរៀនសូត្រពីកំហុសនោះហើយ”។ ក្នុងការត្រលប់វិញនេះដែរ អ្នកចាំទីសញ្ជាតិអេស្ប៉ាញ ក៏បានជួយសង្គ្រោះបាល់គ្រោះថ្នាក់ច្រើនដែរ របស់ក្រុម Fulham ដើម្បីយក៣ពិន្ទុឱ្យក្រុម Chelsea ប្រដេញយកតំបន់ Top4 មកវិញ។
រំលឹករឿងរបស់ Kepa នេះ គឺរូបគេបានបដិសេធមិនព្រមប្ដូរចេញឡើយ ក្នុងការប្រកួតពានរង្វាន់ League Cup វគ្គផ្ដាច់ព្រ័ត្រទល់ក្រុម Man City ។ ការមិនស្ដាប់បញ្ជាគ្រូបង្វឹកនេះដែរ រូបគេត្រូវក្លឹបពិន័យមិនឱ្យថ្លៃពលកម្ម១សប្ដាហ៍ ហើយទម្លាក់មិនឱ្យលេង១ប្រកួតផងដែរ៕ប្រភព៖ Bbc