ប្រទេសកូរ៉េខាងជើង និងខាងត្បូង នឹងសហការគ្នា ដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ World Cup នារីនៅឆ្នាំ២០២៣។
បើតាមលោក Infantino ប្រធាន FIFA បានបញ្ជាក់ថាលោកសប្បាយចិត្តនៅពេលដឹងដំណឹងថាកូរ៉េទាំងពីរសហការគ្នាដើម្បីដេញថ្លៃព្រឹត្តិការណ៍ខាងលើ។ នេះបានបង្ហាញឱ្យឃើញថា បាល់ទាត់ កំពុងតែទាញប្រទេសទាំងពីរមករួបរួមគ្នាវិញហើយ។ ការដេញថ្លៃនឹងធ្វើឡើង ស្របពេលកូរ៉េខាងជើងនិងត្បូង នឹងត្រូវប្រជែងជាមួយប្រទេស អូស្ត្រាលី ជប៉ុន និងអាហ្វ្រិកខាងត្បូងជាដើម ដើម្បីធ្វើជាម្ចាស់ផ្ទះ។ ស្រពេលដែលប្រទេសកូឡុំប៊ី និងថៃ វិញ បានដកខ្លួនចេញពីការដេញថ្លៃនេះទៅហើយ។
និយាយពីកូរ៉េខាងត្បូង និងជើងវិញ បច្ចុប្បន្នទំនាក់ទំនងរបស់ប្រទេសទាំងពីរហាក់ត្រលប់ទៅរកភាពល្អប្រសើរច្រើន ក្រោយពីមេដឹកនាំបានជួបជជែកគ្នាជាច្រើនលើក។ ដោយឡែកកាលពីមុន ក្រុមកីឡាកូរ៉េខាងជើង ក៏បានទៅចូលរួមព្រឹត្តិការណ៍កីឡារដូវរងានៅកូរ៉េខាងត្បូងផងដែរ៕ប្រភព៖ Dailymail