Jose Mourinho ៖ ​ឆ្នាំ​នេះ ​មិន​មែន​ជា​ឆ្នាំ​របស់ Liverpool ​លើក​ពាន​ទេ

លោក Jose Mourinho ​គិត​ថា​ឆ្នាំ​នេះ មិនមែន​ជា​ឆ្នាំ​របស់​ក្រុម Liverpool ​លើក​ពាន​រង្វាន់ English Premier League ​នោះ​ទេ ​ព្រោះ​ពួកគេ​ហាក់​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ឡើយ។

Liverpoo, លេង​បាន​ត្រឹម​ស្មើ Everton ​០-០ ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ពួកគេ​របូត​តំណែង​កំពូល​តារាង​បាត់​ទៅ​ហើយ ដោយ​ក្រុម Man City ​ជា​អ្នក​ឡើង​មក​លេខ​១​វិញ។ រឿង​ស្មើ​យប់មិញ​នេះ​ដែរ ត្រូវ​បាន​លោក Klopp ​អ្នក​ចាត់ការ​​ក្រុម Liverpool ​បាន​ចាត់​ទុក​លទ្ធផល​ស្មើ​នេះ ​ដោយសារ​តែ​ខ្យល់​នៅ​កីឡដ្ឋាន​របស់ Everton ​ខ្លាំង​ពេក ធ្វើ​ឱ្យ​កីឡាករ​របស់​លោក​ពិបាក​ក្នុង​ការ​គ្រប់គ្រង​បាល់។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Jose Mourinho ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​និង​មាន​បទ​ពិសោធ​ច្រើន​នៅ​អង់គ្លេស​យល់​ឃើញ​ថា​ក្រុម Liverpool ​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ឈ្នះ​ពាន​នៅ​ឡើយ​ទេ។ លោក​បាន​បន្ដ​ថា​ក្រុម Liverpool ​ពេលនេះ ​មិន​ល្អ​ដូច​កាល​ពី​ប៉ុន្មាន​ខែ​មុន​ឡើយ។ ពួកគេ​កំពុង​មាន​បញ្ហា​កីឡាករ​ធ្លាប់​ជម្រើស​ដំបូង​ប៉ុន្មាន​នាក់ ​កំពុង​អង្គុយ​កៅអី​បម្រុង។ នេះ​ជា​បញ្ហា​បាន​កើត​ឡើង​នៅ​ក្រុម Liverpool៕ប្រភប៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT