អគ្គលេខាធិការស្វាយរៀង៖ កីឡាករដែលក្លឹបពិិន័យ បើមានលើកទី២នឹងត្រូវបញ្ឍប់

លោក អោក សំណាង អគ្គលេខាធិការក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថ្លែងថា ក្លឹបនឹងបញ្ឍប់កីឡាករដែលត្រូវពិន័យភ្លាម ប្រសិនបើគេបង្កកំហុសជាលើកទី២។

ថ្លែងក្នុងសន្និសីទមុននេះបន្តិច ថ្នាក់ដឹកនាំខាងលើបានសុំទោសអ្នកគាំទ្រនៅកម្ពុជាទាំងអស់ និងពិសេសជនជាតិជប៉ុន ដែលកីឡាករខ្លួនបង្ករការប៉ះទង្គិចលើ Yudia Ogawa ។ ឆ្លើយនិងសំណួរថាលោកនឹងមានវិធានការយ៉ាងណា? អគ្គលេខាធិការរូបនេះថា ក្លឹបនឹងកាត់ប្រាក់ខែកីឡាករ ដែលមានកំហុស ជាការព្រមាន ព្រមទាំងរក្សាការសម្រេចចិត្តដកចេញពីក្រុមប្រសិនបើមានជាលើកទី២។

ប៉ុន្តែយ៉ាងណា ស្វាយរៀង ក៏ត្រៀមដាក់ពាក្យប្តឹងឧទ្ធរណ៍ចំពោះការដាក់ពិន័យធ្ងន់ធ្ងរពេកលើកីឡាករមួយចំនួន ដែលត្រូវអវត្តមានពីទីលានរហូតដល់៣ខែ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT