ជ័យជម្នះក្នុងលទ្ធផល ១-២ លើក្លឹប Fulham ក៏បានរុញឲ្យ Chelsea ទទួលបាន ៣ ពិន្ទុបន្តក្តីសង្ឃឹមក្នុងការប្រកួតប្រជែងនូវតំណែង Top 4 សម្រាប់រដូវកាល ២០១៨/១៩។ Gonzalo Higuain និង Jorginho ជាអ្នកសម្រេចគ្រាប់បាល់ក្នុងតង់ទីមួយ ហើយរក្សាលទ្ធផលដ៏ល្អនេះដល់បិទការប្រកួត។
យ៉ាងណាមិញសម្រាប់ខ្សែប្រយុទ្ធឆ្នើម Eden Hazard ថ្វីបើមិនបានរកគ្រាប់បាល់ តែលោកក៏ជាអ្នកចែកបាល់ Assist ឲ្យទៅ Jorginho ដោយចំណុចនេះក៏ជួយឲ្យបុរសសញ្ជាតិបែលហ្សិកអាចឈរកំណត់ត្រាជាកីឡាករទី ៣ ក្នុងប្រវត្តិសាស្ត្រក្លឹប Chelsea ដែលអាចស៊ុតបាល់និង Assist ចំនួន ៥០ លើកផ្សេងគ្នា។
50 – Eden Hazard is the third Chelsea player to both score and assist 50 Premier League goals (81 goals, 50 assists) after Frank Lampard and Didier Drogba. Showtime. pic.twitter.com/jnwOGe5vIE
— OptaJoe (@OptaJoe) March 3, 2019
ផ្លាស់ចេញពី Lille នៅឆ្នាំ ២០១២ មកទឹកដី Stamford Bridge សព្វថ្ងៃ Hazard រកបាន ៨១ គ្រាប់ + ការបញ្ជូនបាល់ (Assist) ចំនួន ៥០ លើកថែមទៀត។ កំណត់ត្រានេះកើតឡើងបន្ទាប់ពីកីឡាករកំពូលពីររូបឯទៀតរួមមាន Frank Lampard និង Didier Drogba ដែលធ្លាប់ដើរតួជាវីរបុរសនៅក្លឹបតោខៀវ។ ប្រភព: Goal