ជំនួប Merseyside រវាងក្លឹប Everton និង Liverpool នៅកីឡដ្ឋាន Goodison Park បានបញ្ចប់ទៅត្រឹមលទ្ធផល ០-០ ចែកគ្នាស្មើម្នាក់មួយពិន្ទុក្រោយបិទការប្រកួត។
ការស៊ុត ១០ លើករបស់ Liverpool អាចចំគោលដៅត្រឹម ៣ លើក ដោយមានឱកាសគ្រប់គ្រងបាល់ ៥៨ ភាគរយ ប៉ុន្តែការលេងនៅតំបន់ប្រយុទ្ធជួរមុខហាក់មិនស៊ីមេទ្រីគ្នាល្អ ព្រោះ Roberto Firmino ក៏ត្រូវខកខាន ដោយដាក់កីឡាករវ័យក្មេង Origi ឲ្យចូលជំនួស។
ទស្សនាវីដេអូ Hihlight ខាងក្រោម៖
https://youtu.be/wl8bs14Tljk
បច្ចុប្បន្ន Liverpool បានធ្លាក់មកដល់លេខ ២ ដោយមាន ៧០ ពិន្ទុ ក្រោយស្មើការប្រកួត ៧ លើក និងចាញ់ ១ លើកធៀបនឹង Man City ទទួលបានគំលាតមួយពិន្ទុឈរកំពូលតារាង Premier League បណ្តោះអាសន្ន។
បញ្ជាក់ថានាប្រកួតបន្ទាប់ក្រុមហង្សក្រហមនឹងត្រូវប៉ះគ្នាជាមួយ Burnley FC ខណៈក្រុមមេឃខៀវរបស់ Pep Guardiola ត្រូវទទួលស្វាគមន៍ Watford ក្នុងយប់ថ្ងៃអាទិត្យតែមួយ។