Lionel Messi ខឹងខ្សែការពារ Sergio Ramos យ៉ាងខ្លាំងក្នុងការប្រកួតកាលពីយប់មិញ ដែលធ្វើឱ្យរូបគេដួល និងឈាមមាត់ថែមទៀត។
ក្រុម FC Barcelona បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ។ ក្នុងការប្រកួតនោះដែរ ក្រៅពីលទ្ធផលចាញ់ឈ្នះហើយ នៅមានរឿងមួយទៀតដែលគេចាប់អារម្មណ៍ គឺការប៉ះគ្នារវាងខ្សែការពារ Sergio Ramos និង Lionel Messi ។ ក្នុងការប្រជែងយកបានគ្នានោះដែរ Ramos បានបង្កឱ្យ Messi ដួល ហើយការមានការប៉ះទង្គិចពាក្យសម្ដីគ្នាផងដែរ។
បើតាមការបញ្ជាក់របស់ Pique គឺ Messi ខឹងយ៉ាង់ខ្លាំង ក្រោយពី Ramos ធ្វើឱ្យរូបគេដួល និងមានឈាមក្នុងមាត់ថែមទៀត។ អតីតមិត្តរួមក្រុមរបស់ Ramos នៅជម្រើសជាតិអេស្ប៉ាញ បានបន្ថែមទៀតថា ការប្រកួតនៅលើទីលានគឺគ្មានមិត្តភក្តិអ្វីនោះទេ គឺម្នាក់ៗប្រឹងប្រែងដើម្បីក្រុមរវាងខ្លួន។ ការប៉ះទង្គិចគ្នាតែងតែកើតមានឡើង ហើយចប់ការប្រកួត គឺធម្មតាវិញហើយ។
ចំពោះការប៉ះទង្គិចគ្នានោះដែរ Ramos ផ្ទាល់បាននិយាយថាខ្លួនមិនមានចេតនាក្នុងការធ្វើឱ្យ Messi របួសនោះទេ។ ដោយគ្រានោះ គឺជាការប្រជែងគ្នាយកបាល់ពិតៗ មិនមានចង់បង្កកំហុសអ្វីឡើយ៕