លោក Jose Mourinho បានចាត់ទុកការចាញ់២លើកជាប់គ្នារបស់ក្រុម Real Madrid គឺដោយសារតែកីឡាករកំពុងមិនសប្បាយចិត្តក្នុងការលេង។ក្រុម Barcelona បានបំបាក់ក្រុម Real Madrid ២លើកជាប់គ្នាតែម្ដងនៅទឹកដី Bernabeu ។ ចាញ់ជាប់គ្នានេះ បានធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ។ ជាក់ស្ដែង សូម្បីលោក Jose Mourinho ដែលជាអតីតអ្នកចាត់ការក្រុមនេះក៏មើលឃើញពីភាពខុសប្រក្រតីរបស់ក្រុមផងដែរ។ លោកថា មកពីកីឡាករលេងដោយមិនមានអារម្មណ៍ក្នុងខ្លួន លេងដោយមិនសប្បាយចិត្ត ទើបបានជាទទួលបរាជ័យផ្ទួនៗដូច្នេះ។
Real Madrid កំពុងឆ្លងកាត់រដូវកាលអាក្រក់បំផុត ដោយបច្ចុប្បន្ននេះពួកគេអស់ឱកាសប្រជែងយកពានរង្វាន់ជាមួយ Barcelona ទៅហើយ ដោយចាញ់ដល់១២ពិន្ទុឯណោះ។ ដោយឡែក ពួកគេពេលនេះនៅសល់ត្រឹមតែ UEFA Champions League ១ទៀតទេ ដើម្បីលេងយកពាន។ នៅថ្ងៃ៦ខាងមុខនេះ ពួកគេនឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម Ajax នៅជើងទី១ ដោយកាលពីជើងទី១ កន្លងទៅ ឈ្នះក្នុងលទ្ធផល ២-១៕
ប្រភព៖ DailyMail