Real Madrid ​ចាញ់ Barcelona ​១-០ ​បង្កើត​កំណត់ត្រា​អាក្រក់​១

​ក្រុម Real Madrid ​បាន​បន្ដ​ចាញ់ក្រុម FC Barcelona ​ទៀត​កាល​ពី​យប់មិញ ​ក្នុង​លទ្ធផល ១-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ La Liga ។​១​គ្រាប់​របស់​ខ្សែ​បម្រើ Rakitic ​គឺ​ល្មម​សម្រាប់​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​យក​៣​ពិន្ទុ​បន្ថែម​ដាច់​នៅ​លេខ​១​ក្នុង​តារាង La Liga ។ ខណៈ​ដែល​ការ​ឈ្នះ​ក្រុម Real Madrid ​នេះ​ទៀត​សោត គឺ​ពិត​ជា​ល្អ​ណាស់​សម្រាប់​បង្កើត​ជា​ប្រវត្តិ​ថ្មី​មួយ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ឈ្នះ​ការ​ប្រកួត El Clasico ​ច្រើន​ជាង​ក្រុម Real Madrid ​ថែម​ទៀត។ ​គិត​នៅ​រដូវ​កាល​នេះ ​ក្រុម Real Madrid ​បាន​ប៉ះ​ក្រុម FC Barcelona ​៤​ដង​មក​ហើយ ​គឺ​លទ្ធផល​ចាញ់​៣ និង​ស្មើ​បាន​១​ដង​។

បរាជ័យ​១​ប្រកួត​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​កៅអី​របស់​លោក Solari ​កាន់​តែ​ក្ដៅ​ថែម​ទៀត។ មាន​អ្នក​គាំទ្រ​ក្រុម Real Madrid ​ជា​ច្រើន​ចង់​ឃើញ​អ្នក​ដឹក​នាំ​ថ្មី​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​ហើយ​ពួកគេ​បាន​បង្ហោះ​រូប​លោក Jose Mourinho ​ដែល​ជា​អ្នក​ចាត់ការ​ពូកែ​ខាង​កែកុន​ក្រុម​នៅ​ពេល​​កំពុង​ធ្លាក់​ទម្រង់​លេង​ដូច្នេះ៕

ប្រភព៖ DailyMail

  • Real Madrid ​ចាញ់ Barcelona ​១-០ ​បង្កើត​កំណត់ត្រា​អាក្រក់​១