Pep ​មាន​គម្រោង​នាំ​យក​កីឡាករ​ច្រើន​ទៀត ​មក​ពង្រឹង​ក្រុម​

លោក Pep Guardiola ​កំពុង​សំឡឹង​មើល​កីឡាករ​៣​ទៅ​៤​នាក់​ទៀត​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ដើម្បី​មក​ពង្រឹង​ក្រុម​បន្ថែម​ទៀត។

Man City ​ជា​ក្រុម​ល្អ​មួយ​នៅ​អង់គ្លេស ​ដែល​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ក្នុង​ការ​ទិញ​យក​កីឡាករ​ល្អៗ​មក​ចូលរួម​ក្នុង​រយៈ​ពេល​ដែល​លោក Pep ​មក​ដឹក​នាំ​នេះ។ ការ​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​របស់​លោក Pep ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​នេះ​ទទួល​បាន​ផ្លែផ្កា​ច្រើន​ក្នុង​រយៈ​ពេល​កន្លង​ទៅ ​ដោយ​ឈ្នះ​ទាំង Premier League ​និង​ពាន Cup ​ជា​ច្រើន​ទៀត។ ដោយ​នៅ​សល់​តែ Champions League ​ប៉ុណ្ណោះ​ដែល​ពួកគេ​មិន​ទាន់​ស្គាល់​ជាតិ​នៅ​ឡើយ។

ដើម្បី​ឱ្យ​ដល់​គោលដៅ​ធំ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​នេះ ​លោក Pep ​នឹង​បន្ថែម​កម្លាំង​យ៉ាង​តិច​៤​នាក់​ទៀត ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​មក​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ក្រុម។ ខណៈ​ដែល​កីឡាករ​មួយ​ចំនួន​ក៏​ត្រូវ​ចាកចេញ​ផង​ដែរ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT