លោក Solari អ្នកចាត់ការក្រុម Real Madrid បានបញ្ជាក់ថាខ្សែប្រយុទ្ធ Gareth Bale នៅតែជាតួអង្គសំខាន់សម្រាប់ក្រុមដដែល បើទោះជាលោកមិនដាក់ឱ្យលេងនៅ Copa del Rey ក៏ដោយ។
គេនៅចាំបានថាកាលប៉ះជាមួយ Barcelona នៅ Copa del Rey ៣ថ្ងៃមុននេះ គឺលោក Solari មិនបានដាក់ Bale ឱ្យចូលលេងនោះទេ។ ខណៈដែលគ្រានោះក្រុម បានបរាជ័យក្នុងលទ្ធផល ៣-០ ឯណោះ ធ្លាក់នៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ។ ដោយឡែកជំនួប El Clasico នេះក៏នឹងឈានមកដល់នៅយប់នេះទៀតហើយ ដែលក្រុមទាំងពីរនឹងលេងនៅទឹកដី Bernabeu ដដែល។
មុនការប្រកួតនេះចាប់ផ្ដើម មានអ្នកកាសែតជាច្រើនបានដាក់សំនួរទៅកាន់លោក Solari ថាតើនឹងមានដាក់ Bale ឱ្យលេងឬអត់នាយប់នេះ? ជាចម្លើយ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីននិយាយថា Bale នៅតែជាតួអង្គសំខាន់សម្រាប់ក្រុមដដែល។ បើទោះជាមួយរយៈមុនរូបគេរងការរិះគន់ច្រើនមែន ប៉ុន្តែអតីតកីឡាករ Spurs រូបនេះដឹងច្បាស់ថារូបគេនឹងត្រូវធ្វើយ៉ាងណា។ លោក ថា Real Madrid បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនៅរាត្រីនេះ៕ប្រភព៖ .Bbc