អ្នកចាត់ការលោក Marco Silva បាននិយាយថាការអបអររបស់ Liverpool ក្នុងជ័យជម្នះនៅជំនួប Merseyside Derby កាលពីខែធ្នូកន្លងទៅ មិនខុសពីការអបអរនៃការឈ្នះពានរង្វាន់ World Cup។ អ្នកចាំទី Jordan Pickford ដែលបានបង្កើតកំហុសនៅនាទី ៩០+៦ បានជួយឲ្យកីឡាករ Divock Origi របស់ហង្សយកឈ្នះក្រុមភ្ញៀវនៅលទ្ធផល ១-០។
ថ្លែងមុនឈានដល់ការប្រកួតជើងទី ២ នៅកីឡដ្ឋាន Goodison Park នាថ្ងៃអាទិត្យនេះ លោក Silva មានប្រសាសន៍ថា៖ “សម្រាប់យើង វាជាប្រកួតដ៏ពិសេសមួយសម្រាប់អ្នកគាំទ្រ ដោយខ្ញុំពុំមើលឃើញភាពខុសគ្នា ដូចការដឹកនាំរបស់ខ្ញុំកាលពីជំនួបនៅខែធ្នូនោះឡើយ”។
លោកបន្ត៖ “ពួកគេ [Liverpool] បានអបអរគ្រាប់បាល់សំណាងនោះ ដូចពួកគេអបអរការឈ្នះ World Cup វគ្គផ្ដាច់ព្រ័ត្រអ៊ីចឹង”។
រំឭកថាគិតត្រឹមជុំទី ២៨ នៅ Premier League ក្រុមហង្សក្រហម Liverpool ឈរនៅកំពូលតារាងមាន ៦៩ ពិន្ទុ ធៀបនឹង Everton ឈរនៅលេខ ៩ មាន ៣៦ ពិន្ទុ។ ប្រភព: Sportskeeda