ក្រុម Spurs កំពុងតែបារម្ភ ចំពោះខ្សែប្រយុទ្ធ Harry Kane ដែលអាចនឹងចាកចេញពីក្រុមនារដូវក្ដៅខាងមុខនេះ ក្រោយពីបរាជ័យផ្ទួនៗ សឹងតែអស់ឱកាសលើកពានទៅហើយ។
ប្រភពពីអង់គ្លេស បានបញ្ជាក់ថាឱ្យក្រុម Spurs ចាញ់ក្រុម Chelsea គឺធ្វើឱ្យ Kane ខឹងជាខ្លាំង។ ត្បិតអីរូបគេដាក់ចិត្តខ្លាំងទៅលើការប្រកួត និងសង្ឃឹមថានារដូវកាលនេះក្រុមមាន់ខ្នាយមាសនឹងមានឱកាសលើកពានរង្វាន់ណាមួយ។ ក្រោយពីកើតហេតុនេះ ក្រុម Spurs កំពុងបារម្ភថាកីឡាកររបស់ខ្លួនអាចនឹងសម្រេចចិត្តជាថ្មី ក្នុងការចាកចេញពីក្រុមនេះហើយ ព្រោះមានក្លឹបមិនតិចទេដែលកំពុងចាប់អារម្មណ៍លើរូបគេ។
Spurs មិនបានទិញកីឡាករណាម្នាក់ចូលក្រុមថ្មីឡើយ ដើម្បីលេងពានរង្វាន់នារដូវកាលនេះ។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក Pochettino ពួកគេបានប្រជែងទាំងពានរង្វាន់លីគអង់គ្លេស និង Champions League ដែលទើបឈ្នះក្រុម Dortmund បានដល់ទៅ ៣-០ ឯណោះនៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយ៕