នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កីឡាករបឹងកេតចំនួន ០៣រូប បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីត្រួតពិនិត្យរបួសជង្គង់របស់ខ្លួន ដោយក្នុងនោះ កីឡាករ ០២រូប គឺ ម៉ាត់ នូរុណ និង ម៉ែន មុន្នីរ៉ា ត្រូវវះកាត់ព្យាបាលរបួសសរសៃជង្គង់ ( ACL ) ដែលបានដាច់អំឡុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីកន្លងមក។
ជាមួយគ្នានោះផងដែរ កីឡាករ ពុំ បារាំង ក៏បានរួមដំណើរជាមួយដើម្បីត្រួតពិនិត្យរបួសជង្គង់របស់ខ្លួនផង ប៉ុន្តែមិនធ្ងន់ធ្ងរដូចកីឡាករ ០២រូបខាងលើឡើយ។
ពួកគេទាំង៣គឺសុទ្ធតែយុវជនមានទេពកោសល្យ ដែលត្រូវបានគេដាក់ក្តីសង្ឃឹមថានឹងស្នងរាមច្បងបាននាពេលអនាគតដ៏ខ្លី។