ក្រុម Wolfsburg របស់ក្លឹបយក្សអាល្លឺម៉ង់កំពុងសំឡឹងមើលការណាត់ប្រកួតមិត្តភាពជាមួយក្រុមយុវជនក្រោមអាយុ២២ឆ្នាំជម្រើសជាតិវៀតណាមនៅពេលពួកគេមកទស្សនកិច្ចនៅអាស៊ាន។
វៀតណាម ជាប្រទេសមួយដែលកំពុងអភិវឌ្ឍបាល់ទាត់បានយ៉ាងលឿន។ ជាក់ស្ដែងលេងពានក្នុងតំបន់ ពួកគេបានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយទើបតែលើកពាន AFF Suzuki Cup រួច ស្របពេលយុវជនវិញក៏រឹតតែល្អថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមួយនេះក៏មានការទាក់ទងបានល្អជាមួយក្លឹបនៅតំបន់អឺរ៉ុបផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្លឹប Wolfsburg របស់អាល្លឺម៉ង់ដែលកំពុងធ្វើបានល្អក្នុងលីគនោះ ក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការណាត់ក្រុម U22 វៀតណាម ប្រកួតមិត្តភាពនាដំណើរទស្សនកិច្ចនារដូវក្ដៅនេះផងដែរ។ ដោយឡែកសម្រាប់ក្រុមធំវិញ មានដំណឹងមកថាអាចនឹងក្រុម Liverpool ជាអ្នកណាត់ធ្វើការប្រកួតមិត្តភាពវិញ៕ប្រភព៖ Foxsportsasia