Valverde៖ Barcelona ​លេង​មិន​ល្អ​ទេ ​ក្នុង​ប្រកួត​ឈ្នះ Real Madrid ​៣-០

ក្រុម Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ក្នុង​លទ្ធផល ​៣-០ ​ជើង​ទី​២​ពាន​រង្វាន់​Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ សរុប​ទាំង​ពីរ​ជើង​ទៅ Barca ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​យក​ឈ្នះ ​៤-១។

ត្បិត​តែ​ឈ្នះ​ដល់ ៣-០ ​នៅ​ទឹក​ដី Real Madrid ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​មែន ប៉ុន្តែ​លោកValverde ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​បញ្ជាក់​ថា​នៅ​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ត្រូវ​កែ​លម្អ។ ជា​ពិសេស​ការ​គ្រប់គ្រង​បាល់​របស់​ក្រុម Barca ​មាន​ចំណុច​ប្រហោង​ច្រើន ​នៅ​តំបន់​សំខាន់។ នេះ​ជា​កត្តា​ធ្វើ​ឱ្យ​ដៃ​គូ​មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​វាយ​បក​និង​ស្វែង​រក​គ្រាប់​បាល់។

លោក Valverde ​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ “យើង​រក​បាន​៣​គ្រាប់ ប៉ុន្តែ​មិន​បាន​បង្កើត​ឱកាស​ច្រើន​ទេ។ ដៃ​គូ​យើង​លេង​ល្អ​នៅ​តង់​ទី​១ ​ហើយ​យើង​បាត់​បង់​ទំនុក​ចិត្ត ​ដែល​កត្តា​នេះ​មិន​ដែល​មាន​សម្រាប់​ក្រុម​យើង​ឡើយ។ យើង​ត្រូវ​កែ​ប្រែ​ចំណុច​នេះ​ឡើង​វិញ ​សម្រាប់​ប្រកួត​ក្រោយ”។

រំលឹក​ថា​ក្រុម Barcleona ​នឹង​ប៉ះ Real Madrid ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៣​ខាង​មុខ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​ជុំ​ទី​២។ ខណៈ​ដែល​ក្នុង​ពាន​រង្វាន់​នេះ ​កាល​ពី​ជុំ​ទី​១​កន្លង​ទៅ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​យក​ឈ្នះ​ក្រុម​អធិរាជ​ស ​៥-១ ​ម្ដង​មក​ហើយ៕ប្រភព៖ Marca

  • Valverde៖ Barcelona ​លេង​មិន​ល្អ​ទេ ​ក្នុង​ប្រកួត​ឈ្នះ Real Madrid ​៣-០