ក្លឹបយក្ស FC Barcelona បានប្រកាសជាផ្លូវការជុំវិញកិច្ចព្រមព្រៀងចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយកីឡាករ Jordi Alba រយៈពេល ៥ ឆ្នាំបន្ថែមទៀតពោលគឺដល់ឆ្នាំ ២០២៤។
ជាមួយតម្លៃផ្តាច់កុងត្រាដល់ទៅ ៥០០ លានអឺរ៉ូ កាន់តែបន្ថែមភាពកក់ក្តៅដល់ក្រុមអ្នកមានបុណ្យក្នុងការបិទផ្លូវរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។ នារដូវកាលថ្មីខ្សែការពារវ័យ ២៩ ឆ្នាំរកគ្រាប់បាល់បាន ២ គ្រាប់និង Assist ១៤ លើករួចមកហើយ។
រំឭកថា Barca បានយក Alba ចេញពី Valencia នៅឆ្នាំ ២០១២ ដោយបង្ហាញខ្លួនសរុប ២៨២ ប្រកួត ជួយឲ្យក្លឹបឈ្នះពានក្នុងលីគ ៤ លើក Copa del Rey ៤ លើក និង Champions League ១ លើក។ ជាដៃគូជំនិតមួយរូបរបស់ Lionel Messi ដោយអំឡុងពេលលេងរួមជើងកន្លងមក រូបគេក៏ជាអ្នក Assist បាល់ចំនួន ២០ លើកឲ្យខ្សែប្រយុទ្ធអាហ្សង់ទីនផងដែរ។ ប្រភព: FoxSportAsia | 9SportPro