ការប្រកួតជើងទីពីររវាង Valencia និង Real Betis បានបញ្ចប់នាព្រឹកថ្ងៃសុក្រនេះ ដោយលទ្ធផលក្រុមម្ចាស់ផ្ទះបានយកឈ្នះ ១-០ ទៅលើក្រុមភ្ញៀវ ក្រោយកីឡាករ Rodrigo រកបានមួយគ្រាប់នៅនាទី ៥៦។
ជាលទ្ធផលសរុប ៣-២ រុញឲ្យ Valencia ត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រតតាំងជាមួយក្រុមយក្សកាតាឡាន់នាថ្ងៃទី ២៥ ខែ ឧសភា នៅកីឡដ្ឋាន Benito Villamarin។ រំឭកថារវាងក្រុមទាំងពីរធ្លាប់បានប៉ះគ្នានៅវគ្គចុងបញ្ចប់ Copa del Rey ចំនួន ៣ លើករួចមកហើយដោយលទ្ធផលកន្លងមកមានដូចខាងក្រោម៖
+ឆ្នាំ ១៩៥២: FCB ៤-២ VCF
+ឆ្នាំ ១៩៥៤: VCF ៣-០ FCB
+ឆ្នាំ ១៩៧១: FCB ៤-៣ VCF
ប្រភព: Marca