លោក Mauricio Pochettino អ្នកចាត់ការក្រុម Spurs បានព្យាករណ៍ថារយៈពេល១០ឆ្នាំទៀត ទើបក្រុមរបស់លោកមានឱកាសយកពានរង្វាន់ English Premier League បាន។
ក្រុម Spurs បានបរាជ័យក្រោមថ្វីជើង Chelsea ២-០ នាការប្រកួតលីគកំពូលអង់គ្លេស។ បរាជ័យនេះ បានធ្វើឱ្យក្រុម Spurs កំពុងប្រជែងដើម្បីរក្សាតំណែងនៅតំបន់ Top4 ជាមួយក្រុមដទៃទៀតដូចជា Arsenal , Man Utd ជាដើម។ ក្រោយពីបរាជ័យនេះទៅ អ្នកគាំទ្រក៏បានរំលឹកទៅសម្ដីរបស់លោក Pochettino វិញ ដែលមុនប្រកួតលោកថាក្រុម Spurs នៅមានកម្រិត និងត្រូវការពេលដល់១០ឆ្នាំ ឯណោះ ទើបប្រជែងជើងឯកបាន។
Spurs ជាក្រុមមួយមិនបានចាយលុយសោះឡើយលើការទិញកីឡាករចូលកាលពីរដូវកាលក្ដៅមុនបើករដូវកាលនេះ។ ប្រើតែកីឡាករចាស់ក្នុងក្រុម លោក Pochettino បានជួយឱ្យមាន់ខ្នាយមាសនេះ ឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងតារាង លើសក្រុមខ្លាំងផ្សេងទៀត។ ប៉ុន្តែ មិនមែនមានន័យថាពួកគេមានឱកាសលើកពាននោះទេ។ និយាយចេញពីចិត្ត លោក Pochettino ត្រូវការពេលច្រើនទៀត និងកីឡាករល្អបន្ថែម ប្រសិនណាបើក្លឹបចង់បានពានរង្វាន់៕ប្រភព៖ Dailymail