Firmino ​ហៅ Ramos ​ជា​មនុស្ស​ឆ្គួត​ៗ ដែល​និយាយ​មិន​ដឹង​អី

ខ្សែ​ប្រយុទ្ធ Roberto Firmino ​បាន​ចាត់​ទុក​ការ​និយាយ​ស្ដី​របស់ Sergio Ramos ​ថា​ជា​មនុស្ស​ឆ្គូត​ៗ និយាយ​មិន​សម​ជា​កីឡាករ​អាជីព​ឡើយ។

ម្សិលមិញ​នេះ Ramos ​បាន​បាញ់​ចុក​ៗ​ទៅ​លើ​កីឡាករ​របស់​ក្រុម Liverpool ​ថា​៖ “Salah ទាញ​ដៃ​របស់​ខ្ញុំមុន ដៃ​ម្ខាង​ទៀត​របស់​គេ​រង​របួស ពួកគេ​និយាយ​ថា​ខ្ញុំ​បាន​ប្រើ​ចលនា​យូដូ​ទៅ​លើ​គេ។ បន្ទាប់​មក អ្នក​ចាំទី​និយាយ​ថា ខ្ញុំ​បាន​ធ្វើ​ឱ្យ​គេ​ភាំង​បាត់​ស្មារតី (បន្ទាប់ពីប៉ះទង្គិចជាមួយខ្ញុំ)។​ ខ្ញុំនៅ​មិនទាន់​ឮ​តែ ​Firmino និយាយ​ថា​គេ​ផ្ដាសាយ​ដោយសារ​តែ​ញើស​របស់​ខ្ញុំ​ស្រក់​លើ​គេ​ទេ”។

ការ​និយាយ​របស់ Ramos ​បាន​ធ្វើ​ឱ្យ Firmino ​មិន​ពេញ​ចិត្ត​នោះ​ទេ ត្បិត​អី​កីឡាករ​ប្រេស៊ីល​រូប​នេះ ​មិន​បាន​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​ក្រុម Real Madrid  ​ឬ​សាមី​ខ្លួន Ramos ​ឡើយ ​នៅ​ពេល​ចប់​ការ​ប្រកួត​ទៅ។ កីឡាករ​កំពុង​លេង​ឱ្យ​ប្រេស៊ីល ត្រៀម​ទៅ World Cup ​នេះ ​បាន​បញ្ជាក់​សម្ដី​ដែល Ramos ​ថា​ដាក់​រូបគេ​នោះ គឺ​ជា​សម្ដី​មនុស្ស​ឆ្កួត​ៗ​ប៉ុណ្ណោះ។ នេះ​មិន​សម​ជា​សម្ដី​របស់​អ្នក​ឈ្នះ​ជើង​ឯក​នោះ​ទេ រូប​គេ​ឈ្នះ​ហើយ​គួរ​តែ​ស្ងប់​ចិត្ត​ទៅ៕ប្រភព៖ GOAL

  • Firmino ​ហៅ Ramos ​ជា​មនុស្ស​ឆ្គួត​ៗ ដែល​និយាយ​មិន​ដឹង​អី