Barcelona ​ទម្លាក់ Real Madrid ​នៅ Bernabue ​៣-០ ​ពាន Copa del Rey ​

ក្រុម Barcelona ​បាន​ទម្លាក់​ក្រុម Real Madrid ​ក្នុង​ទឹក​ដី​តែ​ម្ដង ​ក្នុង​លទ្ធផល ៣-០ ​ពាន​រង្វាន់ Copa del Rey ​ជើង​ទី​២ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ក្រុម​យក្ស Real Madrid ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប UEFA Champions League ​បាន​ជាង​១​ពាន់​ថ្ងៃ​មក​ហើយ ​ប៉ុន្តែ​បើ​មើល​ស្ថិតិ​លេង​ក្នុង​ផ្ទះ​ខ្លួន​ឯង​វិញ  ហាក់​មិន​សម​ប្រកប​ឡើយ។ ជាក់​ស្ដែង ​នៅ​យប់មិញ​នេះ ​ជើង​ទី​១​កន្លង​ទៅ​ពួកគេ​លេង​ស្មើ Barca ​១-១ ​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ភ្លាត់​ជើង​ទី​២​ក្នុង​ដី​ខ្លួន​ឯង ​ដល់​ទៅ ៣-០ ​ឯ​ណោះ។ លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង។

នេះ​ជា​ការ​បរាជ័យ​ថ្មី​មួយ​ទៀត​នា​រដូវ​កាល​នេះ​របស់​ក្រុម Real Madrid ​ពេល​លេង​ទល់​ក្រុម FC Barcelona ​។ ជាក់​ស្ដែង ​កាល​ពី​ពាន​រង្វាន់ La Liga ​កន្លង​ទៅ ​ពួកគេ​បាន​បរាជ័យ​ក្នុង​លទ្ធផល ៥-១ ​ឯ​ណោះ។ យ៉ាងណាមិញ ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នៅ​មិន​ទាន់​អស់​នោះ​ទេ ​ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី​៣​ខាង​មុខ​នេះ ​ជំនួប El Clasico ​នឹង​កើត​មាន​ម្ដង​ទៀត​នៅ​ទឹក​ដី Real Madrid ​​ដដែល ​ក្នុង​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​២៦៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT