Chelsea ​នឹង​មិន​ដាក់ Kepa ​ឱ្យ​ចាំ​ទី​ទល់ Spurs ​ទេ

ក្រុម​ Chelsea ​នឹង​មិន​ដាក់​អ្នក​ចាំ​ទី Kepa ​នោះ​ទេ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Spurs ​នៅ​រាត្រី​នេះ ​ក្នុង​លីគ​កំពូល​អង់គ្លេស ​ក្រោយ​ពី​រង​ការ​រិះគន់​ច្រើន។

Kepa ​បាន​បំពាន ​មិន​ស្ដាប់​លោក Sarri ​ឱ្យ​ប្ដូរ​ចេញ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ Man City ​ពាន​រង្វាន់ League Cup ​វគ្គ​​ផ្ដាច់ព្រ័ត្រ។ ​កត្តា​នេះ ​បាន​បណ្ដាល​ឱ្យ​ក្រុម Chelsea ​បរាជ័យ​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ក្នុង​ប្រកួត​នេះ។ ​ការ​មិន​ស្ដាប់​បញ្ជា​គ្រូ​បង្វឹក​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ការងារ​បស់​តោ​ខៀវ​ផ្ទាល់ ខឹង​ខ្លាំង​មែនទែន។ ក្រោយ​ចប់​ការ​ប្រកួត ​ក្លឹប Chelsea ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា ​ពិន័យ​អ្នក​ចាំ​ទី​អេស្ប៉ាញ​ម្នាក់​នេះ ​ដោយ​មិន​បើក​ប្រាក់​សប្ដាហ៍​១​សប្ដាហ៍។

ស្រប​ពេល​ការ​ប្រកួត​នៅ​រាត្រី​នេះ​វិញ ​ដែល​ក្រុម Chelsea ​ត្រូវ​ប៉ះ Spurs ​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លោក Sarri ​ក៏​នឹង​មិន​ដាក់​អ្នក​ចាំទី​ខាង​លើ​ដែរ។ ដោយ​អាច​នឹង​ប្រើ​អ្នក​ចាំ​ទី​ដៃ​ទី​២ ​Willy Caballero ​វិញ។ នេះ​ជា​ការ​ព្រមាន​មួយ​ដែល​លោក Sarri ​អាច​នឹង​ធ្វើ​ឡើង​សម្រាប់​កីឡាករ​ដែល​មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​គ្រូ​បង្វឹក៕ប្រភព៖ Theguardian

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT