Asensio៖ ​ខ្ញុំ​ចង់​ឈ្នះ Copa del Rey ​​ព្រោះ​ជា​ពាន​ខ្ញុំ​មិន​ធ្លាប់​ឈ្នះ​នៅ Real Madrid ​

ខ្សែ​ប្រយុទ្ធ Asensio ​​ចង់​ឈ្នះ​ពាន​រង្វាន់ Copa del Rey ​នៅ​ឆ្នាំ​នេះ ព្រោះ​វា​ជា​ពាន​មួយ​ដែល​ខ្លួន​មិន​ទាន់​បាន​កាន់​សោះ​ជាមួយ​ក្រុម Real Madrid ​។

នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្រុម Real Madrid ​នឹង​ស្វាគមន៍​ក្រុម​ភ្ញៀវ FC Barcelona ​ជើង​ទី​២​ពាន​រង្វាន់ Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​នេះ​ជា​ការ​ប្រកួត​ជក់​ចិត្ត​មួយ ​ត្បិត​អី​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១ ​រួច​មក​ហើយ។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ដែរ ​កីឡាករ​វ័យ​ក្មេង Asensio ​បាន​បង្ហាញ​ទំនុក​ចិត្ត​ថា​ក្រុម​របស់​ខ្លួន​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Real Madrid ​ខាងលើ​បាន​បន្ថែម​ទៀត​ថា​៖ “យើង​ត្រូវ​តែ​រួម​គ្នា ​និង​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​ទៀត។ យើង​ត្រូវ​តែ​ចាប់​ផ្ដើម​លេង​ឱ្យ​ខ្លាំង​តាំង​ពី​ការ​ចាប់​ផ្ដើម​ដំបូង ​និង​ផ្ដល់​គ្រប់​យ៉ាង​សម្រាប់​ប្រកួត​នេះ។ ​ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ ​ព្រោះ​វា​ជា​ពាន​មួយ​ដែល​ខ្ញុំ​មិន​ទាន់​ឈ្នះ​សោះ​ជាមួយ​ក្រុម Real Madrid”៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT