លោក Ole Gunnar Solskjaer អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Manchester United គិតថាបច្ចុប្បន្ននេះ ក្រុម Liverpool មិនទាន់ល្អគ្រប់គ្រាន់ក្នុងការឈ្នះលីគកំពូលអង់គ្លេសទេ។
United បានទប់ក្រុមកំពូលតារាង Liverpool បាន ០-០ ក្នុងការប្រកួតកន្លងទៅនេះ។ លទ្ធផលនេះដែរ បានធ្វើឱ្យក្រុម Liverpool មិនសប្បាយចិត្តឡើយ ត្បិតអីចំណាត់ថ្នាក់លេខ១កំពូលតារាងរបស់ខ្លួន គឺក្រុម Manchester City កំពុងតាមកៀកមែនទែន។ ដោយបច្ចុប្បន្ននេះឆ្លងកាត់២៧ប្រកួត គឺក្រុម Liverpool មាន៦៦ពិន្ទុ និងក្រុម Man City មាន៦៥ពិន្ទុ។
ទន្ទឹមគ្នានឹងការប្រដេញនេះដែរ លោក Ole Gunnar Solskjaer យល់ឃើញថាក្រុមហង្សក្រហមអាចនឹងមិនបានពានរង្វាន់ឡើយនៅឆ្នាំនេះ បើតាមសមត្ថភាពដែលពួកគេលេងបច្ចុប្បន្ន។ នេះមានន័យថាលោក Ole ជឿជាក់ថា Man City នឹងអាចការពារតំណែងជើងឯកបានដដែល៕ប្រភព៖ Dailymail