លោក Brendan Rodgers បានចុះកុងត្រាដឹកនាំក្រុម Leicester City ហើយ ដោយកុងត្រារយៈពេល២ឆ្នាំកន្លះ និងទទួលបាន៥,៥លានផោនក្នុង១ឆ្នាំ។
អតីតអ្នកចាត់ការក្រុម Liverpool ខាងលើនេះ បានទៅទស្សនាការប្រកួតរបស់ក្រុម Leicester City ផ្ទាល់តែម្ដងកាលពីយប់មិញ ហើយក៏ទទួលបានការរាក់ទាក់ខ្លាំងពីសំណាក់អ្នកគាំទ្រផងដែរ។ Rodgers បាននិយាយក្នុងឱកាសនោះថា៖ “ខ្ញុំពិតជាមានមោទនភាពក្នុងការដែលបានមកដឹកនាំក្រុមនេះ ហើយខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យអ្នកគាំទ្រមានមោទនភាពដូចគ្នាក្នុងការដែលគាំទ្រក្លឹបនេះ។ ទាំងអស់គ្នា យើងនឹងខ្លាំង ឈានទៅមុខជាមួយគ្នា”។
អ្នកចាត់ការវ័យ៤៦ឆ្នាំ មានបទពិសោធច្រើនក្នុងការដឹកនាំក្រុមនៅលីគកំពូលអង់គ្លេស។ ជាពិសេសគឺដឹកនាំក្រុម Liverpool នៅឆ្នាំ២០១៥ សឹងតែលើកពានរង្វាន់ Premier League ទៅហើយ។ ខណៈដែលការដឹកនាំក្រុម Celtic វិញ ចាប់តាំងពីឆ្នាំ២០១៦មក លោកនាំក្រុមនេះឈ្នះពានរង្វាន់៧ឯណោះ៕ប្រភព៖ Dailymail