ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ៤នៃពានរង្វាន់ AFF U22 Championship បន្ទាប់ពីចាញ់វៀតណាម ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ៣ មុននេះបន្តិច នៅពហុកីឡដ្ឋានជាតិ។
ជារឿងគួរឲ្យស្តាយ ប៉ុន្តែជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមដែលយុវជនគោព្រៃឡើងដល់វគ្គខ្វែង។ ពួកគេនឹងមានភារកិច្ចធំមួយបន្ថែមគឺជម្រុះជើងឯកអាស៊ីអាយុក្រោម២៣ឆ្នាំ នាខែក្រោយដោយត្រូវប៉ះក្រុមខ្លាំងៗបន្ថែមនៅអាស៊ី។គូដណ្តើមជើងឯក នឹងប្រកួតនាម៉ោង៦:៣០នាទីល្ងាចនេះ រវាង ឥណ្ឌូនេស៊ី និង ថៃ ។