ក្រោយពីបង្ករការភ្ញាក់ផ្អើលខ្លាំងជុំវិញការប្រកួតរវាងក្លិបព្រះខ័នរាជស្វាយរៀង ទល់នឹងក្លិបក្រសួងការពារជាតិ កាលពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ កន្លងទៅនេះ ដែលកីឡាករនៃក្រុមទាំងពីរបានបើកការវាយតប់គ្នាលើទីលានប្រកួត។
ត្រឹមរយៈពេល ៤ថ្ងៃ គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានចេញនូវសេចក្តីសម្រេច ពិន័យទៅលើភាគីពាក់ព័ន្ធទាំងអស់ ក្រោយពីមានការអង្គេតការណ៍យ៉ាងយកចិត្តទុកដាក់។
សរុបនៃការពិន័យនេះ កីឡាករ ជាច្រើនត្រូវបានគណៈកម្មការសម្រេចព្យួរការប្រកួត និងពិន័យជាប្រាក់ ដែលមានចំនួនសរុប ៦,៥លានរៀល ។
ខាងក្រោមគឺជាតារាងនៃសេចក្តីសម្រេចរបស់គណៈកម្មការវិន័យ៖