លោក Al-Khelaifi ប្រធានក្លឹប PSG បានបញ្ជាក់ថាខ្សែប្រយុទ្ធ Neymar គឺមិនមែនសម្រាប់លក់ចេញនោះទេ បើទោះជាបច្ចុប្បន្ននេះ Real Madrid ចាប់អារម្មណ៍ខ្លាំងប៉ុណ្ណាក៏ដោយ។
ការបញ្ជាក់របស់ប្រធានក្លឹបខាងលើ ក្រោយពីមានអ្នកកាសែតបានសួរថាតើតម្លៃប៉ុន្មានទើបក្លឹប PSG ព្រមលក់ Neymar ឱ្យទៅ Real Madrid ។ ខណៈដែលចម្លើយមិនមែនសម្រាប់លក់នេះ គឺមានឡើងច្រើនលើកមកហើយ ដែលលោក Khelaifi បាននិយាយ។ Neymar បច្ចុប្បន្នជាកីឡាករឆ្នើមម្នាក់ ប៉ុន្តែដោយសារតែរបួសរូបគេមិនបានជួយក្រុមច្រើនប្រកួតមកហើយ។
មិនត្រឹមតែខ្សែប្រយុទ្ធប្រេស៊ីលនេះទេ លោក Khelaifi ក៏បានបញ្ជាក់បន្ថែមទៀតថាកីឡាករ Kylian Mbappe បានក្លាយជា Legend របស់ក្រុម PSG ទៅហើយ បើទោះជារូបគេនៅវ័យក្មេងយ៉ាងនេះក៏ដោយ។ ការបញ្ជាក់ថាជា Legend នេះដែរ ក៏មានន័យថា Mbappe មិនមែនសម្រាប់លក់ចេញដែរ។
សេដ្ឋីប្រាក់វាល់លានខាងលើនិយាយយ៉ាងខ្លីដូច្នេះថា៖ “Real Madrid ឬក៏ក្លឹបណាក៏ដោយនៅលើលោកនេះ សុទ្ធតែដឹងច្បាស់ថា Neymar មិនមែនសម្រាប់លក់ឡើយ។ យើងមានទំនាក់ទងល្អណាស់ជាមួយកីឡាកររូបនេះ”៕ប្រភព៖ Skysports