ណាហ្គាវ៉ើល អាចពិបាកក្នុងការប៉ះក្រុមខ្លាំងវៀតណាម Hanoi FC នៅក្រៅដី

ក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ ណាហ្គាវ៉ើល ទំនងពិបាកខ្លាំងក្នុងការរដណ្តើមពិន្ទុពីជំនួបតទល់ក្រុមម្ចាស់ផ្ទះ Hanoi FC នាម៉ោង៧ល្ងាចនេះ នៅកីឡដ្ឋាន Hang Day Stadium នាទីក្រុងហាណូយ។

មុនការប្រកួតចាប់ផ្តើមលោក មាស ចាន់ណា ថាត្រឹមបាន១ពិន្ទុក៏ជារឿងល្អសម្រាប់ណាហ្គា ត្បិតហាណូយមានកីឡាករជម្រើសជាតិដល់ទៅ៨នាក់ទៅហើយ។ ម្យ៉ាងទៀតនៅពេលទៅដល់ សីតុណ្ហភាព១៥អង្សារនៅទីនោះនឹងក្លាយជាឧបសគ្គធ្ងន់សម្រាប់កីឡាករកម្ពុជា។

យ៉ាងណាក្តី គ្រូបង្វឹកកម្រិត A License ថានឹងប្រឹងឲ្យល្អបំផុតសម្រាប់ការប្រកួតនេះ ជាមួយកូនក្រុមដែលតាំងចិត្តខ្លាំងសម្រាប់ការបង្ហាញខ្លួនក្នុងពាននេះជាលើកដំបូង។ម៉ោង៧:០០នាទីនេះ BTV នឹងធ្វើការផ្សាយផ្ទាល់ជំនួបនេះពីទីក្រុងហាណូយ។

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT