ក្លិបបាល់ទាត់ខេត្តកំពង់ចាម ចុះកុងត្រាយកកីឡាករបរទេស៤រូបផ្លូវការ ត្រៀមលីគកំពូល

ក្លិបបាល់ទាត់ខេត្តកំពង់ចាម បានឈានដល់កិច្ចព្រមព្រៀងផ្លូវការជាមួយកីឡាករបរទេស៤រូប សម្រាប់ត្រៀមចូលរួមប្រជែងលីគកំពូលកម្ពុជារដូវកាល២០១៩ ដែលនឹងចូលមកដល់នាខែមីនាខាងមុខ។

ពួកគេទាំង៤បានចូលហ្វឹកហាត់ជាមួយក្រុមមួយរយៈមកហើយ មុនឈានដល់ការប្រកាសជាផ្លូវការ។ ប៉ុន្តែក្នុងចំណោមនេះគឺនៅពុំទាន់ឃើញអតីតអ្នកចាំទីរបស់អង្គរថៃហ្គឺ Ogino Kenjiro ឡើយ។

កំពង់ចាម ទទួលបានសឹទ្ធិឡើងមកលីគកំពូលដ៏គួរឲ្យភ្ញាក់ផ្អើលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយពុំឆ្លងការប្រកួតឬប្រមូលផ្តុំឡើយពីមុន។ វត្តមានពួកគេ និងគិរីវង់សុខសែនជ័យ បានធ្វើឲ្យលីគកំពូលកម្ពុជា កើនចំនួនក្រុមដល់ទៅ១៤លើកដំបូង។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT