Werder Bremen ក្លឹបនៅលីគកំពូលអាល្លឺម៉ង់ នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនាខែមីនាឆ្នាំ២០១៩ខាងមុខនេះ ដើម្បីមើលជើងយុវជនឆ្នើមៗរបស់វៀតណាម។
ក្រុមបាល់ទាត់វៀតណាមទាំងជម្រើសជាតិនិងថ្នាលយុវជន កំពុងបង្ហាញភាពរីកចម្រើនខ្លាំងមែនទែន។ ជាក់ស្ដែងនៅក្នុងប្រទេសវៀតណាម មានក្លឹបបាល់ទាត់នៅអឺរ៉ុបជាច្រើនបានដាក់គោលដៅមកទស្សនកិច្ច ខណៈដែលខ្លះទៀតមានទាំងបង្កើតសាលាបាល់ទាត់ថែមទៀតផង។
តួយ៉ាងក្រុមWerder Bremen របស់អាល្លឺម៉ង់ ត្រូវបានកាសែតក្នុងស្រុកវៀតណាមបានបញ្ជាក់ថានឹងមកទស្សនកិច្ចនៅខែមីនាខាងមុខនេះហើយ។ ក្នុងគម្រោងនោះ ក្រុមនេះនឹងមកទីក្រុងហូជីមីង មុនទៅខេត្តភាគខាងលិច កន្លែងមានថ្នាលយុវជនល្អៗជាច្រើន។ ដំណើរនេះដែរ ក្រុម Bremen នឹងមានការជួបក្លឹបបាល់ទាត់ធំៗនៅវៀតណាមផងដែរ ដើម្បីចាប់ដៃគូសហការគ្នា បញ្ជូនយុវជនទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់៕ប្រភព៖ Foxsportsasia