លោក Jose Mourinho បានផ្ដល់យោបល់ឱ្យខ្សែបម្រើ Eden Hazard ចាកចេញពី Chelsea ទៅរួមរស់ជាមួយក្រុម Real Madrid បើចង់ក្លាយជាកីឡាករល្បីឈ្មោះទៅថ្ងៃអនាគត។
នៅដើមខែកន្លងទៅនេះ Hazard បានបញ្ជាក់ថារូបគេនឹងនៅក្លឹប Chelsea ទៀតរហូតដល់អស់កុងត្រា។ យ៉ាងណាមិញ អ្នកវិភាគជាច្រើនគិតថាសម្ដីនេះមិនអាចធានារូបគេបានឡើយ ត្បិតអីខ្សែបម្រើរូបនេះ បានព្យាយាមចង់ចាកចេញច្រើនលើកមកហើយ។
លោក Jose Mourinho បាននិយាយចំពោះរឿងនេះដែរ ថាលោកមើលឃើញសមត្ថភាពរបស់កីឡាករបែលហ្សិករូបនេះល្អណាស់។ ហើយប្រសិនបើរូបគេទៅលេងនៅ Real Madrid នោះកាន់តែល្អថែមទៀត ហើយនិងអាចក្លាយជាកីឡាករកំពូលម្នាក់ជាក់ជាមិនខាន។ មួយវិញទៀត ប្រសិនបើនៅ Chelsea បន្ដ និងមិនអាចឈ្នះពានរង្វាន់បានទេ នោះរូបគេពិបាកនឹងធ្វើឱ្យខ្លួនឯងឈានដល់កម្រិតកំពូលខ្លាំងណាស់។
រំលឹកថា Chelsea នឹងមិនឱ្យកីឡាករខ្លួនចាកចេញងាយៗនោះទេ ត្បិតអីក្លឹបនេះបានជាប់ពិន័យ FIFA មិនឱ្យទិញកីឡាករចូលដល់ទៅ២រដូវកាលឯណោះ៕ប្រភព៖ Dailymail