Simeone ​ត្រូវ UEFA ​ពិន័យ ​រឿង​អបអរ​ក្បាច់​អាសអាភាស​

លោក Diego Simeone ​អ្នក​ចាត់ការ​ក្រុម​ Atletico Madrid ​ត្រូវ UEFA ​ពិន័យ​ចំពោះ​ទង្វើ​មិន​សមរម្យ​របស់​ខ្លួន អបអរ​គ្រាប់​បាល់​ដែល​កូន​ក្រុម​ស៊ុត​ចូល Juventus ​កាល​ពី​ប្រកួត​កន្លង​ទៅ។

រំលឹក​ទៅ​ប្រកួត​មុន ​ក្រុម AT Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​២-០ ​នៅ​ទឹក​ដី​របស់​ខ្លួន។ គ្រាប់​១​គ្រាប់​ដំបូង​ដែល​រក​បាន​ក្នុង​ប្រកួត​នេះ ​ត្រូវ​បាន​លោក Simeone ​ដែល​ជា​អ្នក​ចាត់ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ​រហូត​អបអរ​ក្បាច់​គ្រវី​ពង​ថែម​ទៀត។ កាយ​វិការ​មិន​សមរម្យ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​យក​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន រហូត​ដល់​សាមី​ខ្លួន​បាន​ចេញ​មុខ​មក​សុំទោស​ផង​ដែរ។

ទន្ទឹម​គ្នា​នឹង​ការ​សុំទោស​នេះ ​ខាង UEFA ​ក៏​បាន​សម្រេច​ពិន័យ​អ្នក​ចាត់ការ​រូប​នេះ​ដែរ។ ដោយ​អាច​នឹង​អវត្តមាន​១​ប្រកួត​បន្ទាប់។ ប៉ុន្តែ​ទន្ទឹម​គ្នា​នឹង​ការ​ពិន័យ​នេះ ​ក៏​បញ្ជាក់​ឱ្យ​ខាង​លោក Simeone ​តវ៉ា ​ឡើង​វិញ​ដែរ ​ដើម្បី​រួច​ផុត​ពី​ការ​អវត្តមាន​បញ្ជា​កូន​ក្រុម​១​ប្រកួត៕ប្រភព៖ Dailymail

  • Simeone ​ត្រូវ UEFA ​ពិន័យ ​រឿង​អបអរ​ក្បាច់​អាសអាភាស​