អ្នកចាំទី Kepa ត្រូវក្លឹប Chelsea ពិន័យកាត់លុយ១សប្ដាហ៍ ចំពោះទង្វើរបស់គេ ដែលមិនព្រមប្ដូរចេញតាមការបញ្ជារបស់ក្រុមគ្រូបង្វឹកកាលលេងនៅ League Cup ម្សិលមិញនេះ។
ក្រុម Chelsea បានចាញ់បាល់ប៉េណាល់ទី Man City ក្នុងការប្រកួតពានរង្វាន់ League Cup ។ គេនៅចាំបានថាគ្រានោះ លោក Sarri បានព្យាយាមប្ដូរអ្នកចាំទី Kepa ចេញនៅចុងម៉ោង ដោយសារតែកីឡាកររូបនេះរងរបួស។ ប៉ុន្តែសាមីខ្លួនបានបដិសេធមិនព្រមចេញតាមការបញ្ជារបស់គ្រូបង្វឹកនោះទេ ទើបធ្វើឱ្យលោក Sarri ខឹងខ្លាំងមែនទែន។
កត្តាមិនស្ដាប់គ្រូនេះហើយ ទើបធ្វើឱ្យរូបគេត្រូវ Chelsea ពិន័យមិនបើកប្រាក់ប្រចាំសប្ដាហ៍ឱ្យ ១សប្ដាហ៍។ ខណៈដែលសាមីខ្លួន ក៏ចេញមុខមកសុំទោស និងទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ៕ប្រភព៖ Dailymail