Leicester ​ចង់​បាន​លោក Rodgers ​មក​ដឹក​នាំ​ក្រុម ​ជំនួស​លោក​ Claude Puel

ក្លឹប Leicester City ​កំពុង​ទាក់ទង​លោក Brendan Rodgers ​មក​ដឹក​នាំ​ក្រុម ​ជំនួស​តំណែង​លោក Claude Puel ​ដែល​ក្លឹប​ទើប​បណ្ដេញ​ចេញ​ពី​តំណែង​។

Leicester ​បច្ចុប្បន្ន​ដុនដាប​មែនទែន ដោយ​៥​ប្រកួត​មក​ហើយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​សោះ។ ខណៈ​ដែល​ពួកគេ​ក៏​ទើប​តែ​បណ្ដេញ​អ្នក​ចាត់ការ Claude Puel ​ចេញ​ពី​តំណែង​ផង​ដែរ។ ដើម្បី​ស្រោចស្រង់​ក្រុម​ឡើង​វិញ ​ក្លឹប​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ថៃ​មួយ​នេះ កំពុង​ទាក់ទង​ទៅ​លោក Rodgers ​ដែល​ជា​អ្នក​ចាត់ការ​មាន​បទ​ពិសោធ​នៅ​លីគ​កំពូល​អង់គ្លេស ​ជាមួយ​ក្រុម Liverpool ​។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ​ក្លឹប Leicester City ​អាច​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​​នាំ​លោក Rodgers ​មក​ដឹក​នាំ​ក្រុម ត្បិត​អី​ការ​ចរចា​ជំហាន​ដំបូង​ត្រូវ​គ្នា​ទៅ​ហើយ ពោល​គឺ​លោក​ចង់​បាន​៥​លាន​ផោន ​ហើយ​ក្លឹប​ក៏​សប្បាយ​ចិត្ត​ក្នុង​ការ​ចំណាយ​ប្រាក់​ប៉ុណ្ណឹង​ដែរ។ យ៉ាងណាមិញ ​នៅ​មាន​ជំហាន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ចរចា ត្បិត​អី​លោក Rodgers ​បច្ចុប្បន្ន​កំពុង​ដឹក​នាំ​ក្រុម ​Celtic ៕ប្រភព៖ Dailymail

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT