ក្រុមបិសាចក្រហមជួបវិបត្តិកីឡាកររបួសច្រើនមែនទែនពេលលេងទល់ក្រុម Liverpool កាលពីយប់មិញនេះក្នុងពានរង្វាន់ English Premier League ។
ត្រឹមតែ១តង់ប៉ុណ្ណោះ ក្រុមរបស់លោក Solskjaer ត្រូវប្ដូរចេញអស់៣នាក់ទៅហើយ ដោយសារតែរបួស។ តែទោះជាយ៉ាងនេះក្ដី បិសាចក្រហមលេងនៅទឹកដីខ្លួនឯង នៅតែអាចរក្សាសំណាញ់ទីខ្លួនបានដដែល ពោលគឺទប់បានស្មើ ០-០ ចែកគ្នាម្នាក់១ពិន្ទុ។ ទម្រាំបានស្មើនេះដែរ លោក Solskjaer ក៏បានប្រាប់ទៅក្មេងៗរើសបាល់ជុំវិញទីលានថា ត្រូវតែពន្យារឱ្យអស់សមត្ថភាព នៅពេលបាល់ចេញក្រៅ។ ដែលនេះជាវិធីមួយ សម្រួលដល់កីឡាកររបស់ខ្លួនដែលកំពុងមានរបួស និងស៊ីម៉ោងក្រុម Liverpool បានថែមទៀត។
រឿងពន្យារពេលនេះ គឺបែកធ្លាយឡើងដោយសារតែអ្នកគាំទ្រម្នាក់បានប្រាប់ទៅ The Sun ថា៖ “ក្រុមគ្រូបង្វឹក Man Utd បានដើរទៅប្រាប់ក្មេងៗរស់បាល់ ដើម្បីធ្វើយ៉ាងណាពន្យារពេល នៅពេលណាបាល់ចេញក្រៅ។ ការធ្វើបែបនេះ ដើម្បីចំណេញម៉ោងប្រកួត”៕ប្រភព៖ Dailymail