ជើងខ្លាំង សុខ ធី ( កាកា ) ដែលបានប្រកាសឈប់វាយនៅកម្ពុជាដោយសារបញ្ហាជាមួយសហព័ន្ធគុនខ្មែរ បានបន្តបង្ហាញភាពខ្លាំងរបស់ខ្លួនលើដីថៃ ដោយបំបាក់ជើងខ្លាំងទុយនេស៊ី Fahdi Khaledកាលពីយប់មិញ។កាកា ធ្វើបានល្អមែនទែន ដោយវាយឲ្យអាជ្ញាកណ្តាលរាប់លើដៃគូនៅទឹកទី១ មុនយកឈ្នះពិន្ទុបន្ទាប់ពីតស៊ូពេញ៣ទឹក។
កីឡាករទុយនេស៊ីដែលមានអាយុស្ទើរស្មើឪពុកគេ បានបង្ហាញជំនឿចិត្តដេរ ប៉ុន្តែក្រោយប្រកាសផ្លូវការគេក៏អបអរជើងខ្លាំងកម្ពុជារូបនេះ។កាកា បានចាកចេញពីកម្ពុជា ក្រោយបរាជ័យលើការតវ៉ាលទ្ធផលការប្រកួតសង្វៀនក្នុងស្រុកមួយ ហើយថែមទាំងសហព័ន្ធពិន័យមិនអោយប្រកួត៦ខែថែមទៀត។
អត្ថបទទាក់ទង
"គុនខ្មែរប្រើបច្ចេកទេសវាយ ច្រើនជាងប្រើកម្លាំង" - ម៉ានូបង្ហើបពីមូលហេតុដែលខ្លួនស្រឡាញ់គុនខ្មែរ
លោកឧកញ្ញាស្រី ចាន់ថនរិះគន់ការប្រកួតគុនខ្មែរនៅខេត្តសៀមរាបបីចំនុច
គុនខ្មែរជើងឯកពិភពលោករបស់លោកឧញ្ញា ស្រី ចាន់ថន ចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់
កីឡាករ Thiago Teixeira ប្ដេជ្ញាបន្តបង្ហាញ "គុនខ្មែរ" ទៅកាន់ពិភពលោក ក៏ដូចជាប្រទេសកំណើតខ្លួន