Klopp ​ហៅ Henderson ​មក​និយាយ​គ្នា ​ក្រោយ​កីឡាករ​រូប​នេះ​មិន​ចាប់​ដៃ​ពេល​ប្ដូរ​ចេញ​

លោក Jurgen Klopp ​បាន​ហៅ​ប្រធាន​ក្រុម Jordan Henderson ​មក​និយាយ​គ្នា​វិញ ​ក្រោយ​ពី​កីឡាករ​រូប​នេះ​មិន​ព្រម​ចាប់​ដៃ​លោក ពេល​ប្ដូរ​ចេញ​នៅ​នាទី​៧២។

សង្គ្រាម​ពណ៌​ក្រហម​កាល​ពី​យប់មិញ ​បាន​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ បើ​ទោះ​ជា​ក្រុម Liverpool ​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ណា​ក៏​ដោយ។ ដែល​ការ​ធ្វើ​នេះ​ហាក់​ដូចជា​មិន​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​សប្បាយ​ចិត្ត​ប៉ុន្មាន​នោះ​ទេ។ ជាក់​ស្ដែង Henderson ​ដែល​ជា​ប្រធាន​ក្រុម​ផ្ទាល់​តែ​ម្ដង។ ពេល​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី​៧២ ​រូបគេ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ការសម្រេច​ចិត្ត​របស់​លោក Klopp ​ដែល​ជា​អ្នក​ចាត់ការ​ឡើយ។

នៅ​គ្រា​នោះ ​Henderson ​បាន​ដើរ​ចេញ​ដោយ​មិន​បាន​ចាប់​ដៃ​លោក Klopp ​ឡើយ។ ការ​មិន​ចាប់​ដៃ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​អាល្លឺម៉ង់​មិន​អស់​ចិត្ត​ ក៏​ហៅ​កីឡាករ​មក​សួរ​នាំ​ថា​តើ​ហេតុ​អ្វី​បាន​ជា​មិន​ចាំ​ដៃ​លោក​ពេល​ប្ដូរ​ចេញ។ និយាយ​គ្នា​១​ភ្លែត ពួកគេ​ទាំង​ពីរ​ក៏​ចាប់​ដៃ​សារ​ជា​ថ្មី​ដើម្បី​បញ្ចប់​រឿង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT