U22 កម្ពុជា ឡើងវគ្គផ្តាច់ព្រ័ត្រពាន AFF U22 បានទេល្ងាចនេះ?

ក្រុមជម្រើសជាតិ U22 កម្ពុជា នឹងប៉ះថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U22 នាល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈឥណ្ឌូនេស៊ីស្វាគមន៍វៀតណាមនៅម៉ោង៣:៣០នាទី។ក្រុមកម្ពុជាធ្វើបានយ៉ាងល្អក្នុងការប្រកួតបើកឆាក ដោយយកឈ្នះម៉ាឡេស៊ី ១-០ និងមីយ៉ាន់ម៉ា ២-០ ប៉ុន្តែក្រោយមកក៏ភ្លាត់ចាញ់ស្ទើរមិនគួរអោយជឿក្រោមថ្វីជើងឥណ្ឌូនេស៊ី ២-០។

ការប្រកួតនេះ គ្រូបង្វឹក Felix Dalmas ទំនងប្តូរកីឡាករជម្រើសដំបូងច្រើនពិសេសគឺអ្នកចាំទី កែវ សុខសិលា ដែលរបូតដល់ទៅ២គ្រាប់ក្នុងមួយប្រកួត។ ទម្រង់ប្រយុទ្ធខាងលើក៏អាចដាក់កីឡាករសំខាន់មួយចំនួនដែលមានបទពិសោធន៍ក្នុងលីគលេង។ចំពោះការលើកទឹកចិត្តវិញ ប្រសិនបើក្រុមកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានប្រាក់ពីប្រធានសហព័ន្ធក៏ដូចជាសម្តេចតេជោហ៊ុនសែនផងដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT