សហព័ន្ធប្រដាល់គុនខ្មែរ បានសម្រេចប្តូរគ្រូបង្វឹកទាំងក្រុមធំនិងថ្នាលតាមការបោះឆ្នោតពីមន្ត្រីរបស់ខ្លួន សម្រាប់ដឹកនាំហ្វឹកហ្វឺនកីឡាករជម្រើសជាតិ ត្រៀមព្រឹត្តិការណ៍អន្តរជាតិ ពិសេសស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វ៊ីលីពីន។គ្រូបង្វឹកថ្មីសម្រាប់ក្រុមយុវជនថ្នាលគឺ សេន ប៊ុនថេន និង ឡៅ ស៊ីណាត។ ចំណែកគ្រូបង្វឹកក្រុមធំគឺ ឡុង សាលវ័ន្ត និង អេ ភូថង។
បន្ថែមលើនេះ សហព័ន្ធក៏បានជ្រើសរើសកីឡាករ៥រូបសម្រាប់ត្រៀមស៊ីហ្គេមនៅហ្វ៊ីលីពីន ដែលជាកីឡាករដែលមានស្នាដៃពីការប្រកួតជើងឯកថ្នាក់ជាតិ។គុនខ្មែរ ជាកីឡាមួយដែលជោគជ័យជាងគេ នៅស៊ីហ្គេម២០១៧នាប្រទេសម៉ាឡេស៊ី។