លោក Sir Alex Fugerson ចង់ឃើញក្រុម Manchester United តែងតាំងលោក Ole Gunnar Solskjaer ធ្វើជាអ្នកចាត់ការផ្លូវការរបស់ក្រុមតែម្ដង។Ole Gunnar Solskjaer បានធ្វើឱ្យ Man Utd ក្លាយទៅជាបិសាចក្រហមឡើងវិញ ដោយឈ្នះ១១ប្រកួតក្នុងការប្រកួត១៣លើកកន្លងមក។ បើយោងតាមប្រភពស្និទ្ធនឹងក្លឹបនេះ បានបញ្ជាក់ថាសូម្បីតែលោក Sir Alex ក៏មើលឃើញពីសមត្ថភាពរបស់ Solskjaer និងចង់ឃើញក្លឹបតែងតាំងបុរសម្នាក់នេះជាអ្នកចាត់ការផ្លូវការតែម្ដងផងដែរ។
គេសង្កេតឃើញថាលោក Solskjaer នេះតែងតែសុំយោបល់ពី Sir Alex ដែលជាអតីតគ្រូបង្វឹករបស់ខ្លួនជានិច្ចក្នុងការដឹកនាំក្រុម Man Utd បណ្ដោះអាសន្ននេះ។ ជាលទ្ធផលដែលស្គាល់ចាស់ ស្គាល់ទុំ នេះ បានធ្វើឱ្យការងាររបស់រូបគេទទួលបានជោគជ័យច្រើនមែនទែន។ រហូតដល់អ្នកគាំទ្រនិងកីឡាករជាច្រើន ចង់ឃើញ Solskjaer ក្លាយជាអ្នកចាត់ការក្រុម Man Utd ជាផ្លូវការ៕
ប្រភព៖ DailyMail