Jordan Henderson ប្រធានក្រុម Liverpool បានបញ្ជាក់ថាក្រុមបិសាចក្រហម Manchester United នៅពេលនេះ មិនអាចមើលស្រាលបាននោះទេ។នៅពេលដែលក្រុមទាំងពីរប៉ះគ្នានៅ Anfield កាលពី២ខែមុន គឺ Man Utd ជាក្រុមមិនសូវខ្លាំងមួយ ដោយឈ្នះតែ៦ដងប៉ុណ្ណោះក្នុងការប្រកួត១៨ប្រកួត។ ជាក្រុមមួយដែលមិនមានទំនុកចិត្ត និងអ្នកចាត់ការ Jose Mourinho កំពុងមានបញ្ហាជាមួយកីឡាករ។ យ៉ាងណាមិញ វត្តមានរបស់លោក Ole បានធ្វើឱ្យក្រុមនេះផ្លាស់ប្ដូរខ្លាំងមែនទែន។ ជាក់ស្ដែង ពួកគេបច្ចុប្បន្នជាក្រុមមួយដែលមិនអាចមើលស្រាលបានឡើយ។
Henderson បាននិយាយចំពោះទម្រង់លេងបិសាចក្រហមនាពេលបច្ចុប្បន្ននេះថា៖ “វាគឺជាក្រុម United មួយដែលពិបាក ពួកគេកំពុងល្អហើយនាពេលបច្ចុប្បន្ននេះ ដូចដែលអ្នករាល់គ្នាបានឃើញអីចឹង។ ទម្រង់លេងរបស់គេទល់ក្រុម Chelsea គឺពិតជាល្អខ្លាំងណាស់។
ការវាយបកបានយ៉ាងមានប្រសិទ្ធភាព និងប្រព័ន្ធការពារក៏រឹងមាំថែមទៀត។ ដូច្នេះហើយការទៅលេងនៅទឹកដីពួកគេ នឹងមិនងាយស្រួលឡើយ”៕
ប្រភព៖ DailyMail