Sarri ​នឹង​ត្រូវ​បណ្ដេញ​ចេញ ​បើ​ក្រុម Chelsea ​ចាញ់ Man City ​ធ្ងន់​ក​ទៀត​

លោក Maurizo Sarri ​នឹង​ត្រូវ​ក្លឹប Chelsea ​បណ្ដេញ​ចេញ​ពី​តំណែង​ភ្លាម ប្រសិន​បើ​ពួកគេ​បរាជ័យ​ធ្ងន់​ក​ទៀត ​ពេល​ប៉ះ​ក្រុម Man City ​នៅ​រាត្រី​នេះ។ក្រុម Chelsea ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester City ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ League Cup ​។ កាល​ពី​២​សប្ដាហ៍​មុន ​ក្រុម​របស់​លោក Sarri ​នេះ ​បាន​បរាជ័យ​ធ្ងន់​ក ៦-០ ​ម្ដង​មក​ហើយ ​ក្រោម​ថ្វី​ជើង Man City ​នេះ​​ក្នុង​លីគ។ ដូច្នេះ​ការ​ប៉ះ​គ្នា​យប់​នេះ​ដែរ ក៏​អាច​និយាយ​បាន​ថា​ជា​ការ​ប្រកួត​សងសឹក​គ្នា។

លើស​ពី​ការ​សងសឹក​គ្នា​ទៀត​នោះ ​នៅ​រាត្រី​នេះ​ដែរ​ក៏​អាច​ជា​រាត្រី​សម្រេច​អនាគត​របស់​លោក Sarri ​ផង​ដែរ។ ពោល​គឺ​ប្រសិន​បើ​ក្រុម​តោ​ខៀវ ​នៅ​តែ​បរាជ័យ​ធ្ងន់​ដដែល​នោះ ​ប្រធាន​ក្លឹប Chelsea ​នឹង​បណ្ដេញ​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ​ចេញ​ពី​តំណែង​ហើយ។ អ្នក​វិភាគ​មើល​ឃើញ​ថា ​ការ​សម្រេច​អនាគត​របស់​អ្នក​ចាត់ការ​លឿន​ដូច្នេះ គឺ​មក​ពី​ក្រុម​កីឡាករ​ទាំង​អស់​មិន​យល់​យុទ្ធសាស្ត្រ​ដឹក​នាំ​របស់​លោក Sarri ​ម្នាក់​នេះ​ឡើយ៕

ប្រភព៖ DailyMail

  • Sarri ​នឹង​ត្រូវ​បណ្ដេញ​ចេញ ​បើ​ក្រុម Chelsea ​ចាញ់ Man City ​ធ្ងន់​ក​ទៀត​