ក្រុម FC Barcelona បានយកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផល ៤-២ ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញកាលពីយប់មិញនេះ។ក្នុងការប្រកួតនេះពិតជាស្វិតស្វាញខ្លាំងមែនទែន។ ជាក់ស្ដែងម្ចាស់ផ្ទះ Sevilla នៅតង់ទី១ ពួកគេធ្វើបានយ៉ាងល្អ រហូតដល់នាំមុខក្រុម Barca ២-១ ។ ប៉ុន្តែឈានដល់តង់ទី២វិញ ក្រុមអ្នកមានបុណ្យបានបំបែកក្បួនរបស់ Sevilla បាន និងរកគ្រាប់បាល់បានជាបន្ដបន្ទាប់ពីសំណាក់ខ្សែប្រយុទ្ធ Messi ដែលធ្វើបាន៣គ្រាប់ម្នាក់ឯង និង Suarez រកបាន១គ្រាប់ថែមទៀត។ បញ្ចប់ការប្រកួត Sevilla ២-៤ Barcelona ។
បាន៣ពិន្ទុបន្ថែមនៅយប់មិញនេះ គឺមានន័យថាក្រុមអ្នកមានបុណ្យមានភាគរយលើកពានកាន់តែខ្ពស់ហើយ ត្បិតអីពួកគេនាំមុខ១០ពិន្ទុឯណោះពីក្រុមលេខ២ Atletico Madrid ៕
ប្រភព៖ DailyMail