កីឡាករ បានជាប់ឈ្មោះជាអ្នកចាំទីល្អជាងគេលើលោកនាឆ្នាំ២០១៨កន្លងទៅ ខណៈ ដែលអ្នកចាំទី David de Gea វិញ សូម្បី Top5 ក៏មិនជាប់ផង។អ្នកចាំទីរបស់ក្រុម Real Madrid រូបនេះ នាំមុខអ្នកចាំទី Hugo Lloris របស់ Spurs និង Buffon របស់ក្រុម PSG ថែមទៀត។ ខណៈដែល Keylor Navas ឈរនៅលេខ៤ និងលេខ៥បានទៅលើ Jan Oblak និងMarc-Andre ter Stegen។ នេះបើយោងតាមការសិក្សារបស់ International Federation of Football History and Statistics (IFFHS) ដែលបានធ្វើការសាកសួរទៅលើកីឡាករជំនាញមកពី៩០ប្រទេសផ្សេងៗ។ អ្វីដែលកាន់តែចម្លែកថែមទៀតនោះ De Gea មិនបានជាប់ឡើយសូម្បី Top5 បើទោះជាគេជាប់ឈ្មោះក្នុងបញ្ជីកីឡាករល្អទាំង១១នាក់នៅលើលោកក៏ដោយ។
អតីតអ្នកចាំទីក្រុម Chelsea ខាងលើ មិនត្រឹមតែជាប់ឈ្មោះជាអ្នកចាំទីល្អលើលោកពីខាង IFFHS នោះទេ។ ជាក់ស្ដែងនៅឆ្នាំ ២០១៨កន្លងទៅ រូបគេក៏បានជាប់ឈ្មោះជា Best FIFA Goalkeeper ផងដែរ៕
ប្រភព៖ DailyMail