Klopp ​ថា​ច្បាស់​ណាស់ Solskjaer ​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ Man Utd ​ផ្លូវការ​

លោក Jurgen Klopp ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​លោក​ Ole Gunnar Solskjaer ​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ផ្លូវការ​របស់​ក្លឹប Manchester United ​ជា​មិន​ខាន​នៅ​រដូវ​កាល​ក្រោយ។

ក្រុម Liverpool ​នឹង​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី Old Trafford ​នា​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ​ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​។ គេ​នៅ​ចាំ​បាន​ថា​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​នៅ​ទឹក​ដី​របស់ Liverpool ​ក្រុម Man Utd ​បាន​បរាជ័យ ​ដែល​គ្រា​នោះ​ក្រុម​បិសាច​ក្រហម​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ។ កត្ដា​ចាញ់​១​ប្រកួត​នេះ​ហើយ ​ទើប​បាន​ជា​តំណែង​របស់​លោក Jose ​ត្រូវ​បាត់​បង់​តែ​ម្ដង។

យ៉ាងណាមិញ ​ជួប​គ្នា​លើក​ទី​២​នេះ ​លោក Klopp ​ជឿ​ជាក់​ថា​នឹង​ស្វិត​ស្វាញ​ជាង​ប្រកួត​មុន​ទៅ​ទៀត។ ជាក់​ស្ដែង ​ក្រុម Man Utd ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​អ្នក​ចាត់ការ​ថ្មី ​ដែល​ក្រុម​ទាំង​មូល​មាន​ភាព​ខុស​ប្លែក​ពី​ក្រុម​លើក​មុន​ឆ្ងាយ​ណាស់។ ជាក់​ស្ដែង​១៣​ប្រកួត​កន្លង​មក ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solskjaer ​គឺ​ក្រុម Man Utd ​ឈ្នះ​១១​ដង ​ស្មើ​១​ដង​និង​ចាញ់​១​ដង។

ធ្វើ​បាន​ល្អ​យ៉ាង​នេះ​ហើយ ទើប​បាន​ជា Klopp ​យល់​ឃើញ​ថា ​វា​គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ ​ក្នុង​ការ​ដែល​ថ្នាក់​ដឹក​នាំ​ក្រុម Man Utd ​ទៅ​រក​អ្នក​ចាត់ការ​ផ្សេង ​មិន​យក Solskjaer ​ធ្វើ​ជា​អ្នក​ចាត់ការ​ផ្លូវការ​នោះ៕

  • Klopp ​ថា​ច្បាស់​ណាស់ Solskjaer ​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ Man Utd ​ផ្លូវការ​